khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញត្រឡប់ពីចូលរួមវេទិកាវប្បធម៌សុខដុមនីយកម្មពិភពលោកឆ្នាំ២០២៥ នៅប្រទេសចិន
     
    ចែករំលែក ៖

    នាយប់ថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា អញ្ជើញធ្វើមាតុភូមិនិវត្តន៍មាតុប្រទេសវិញ បន្ទាប់ពីអញ្ជើញចូលរួមវេទិកាវប្បធម៌សុខដុមនីយកម្មពិភពលោកឆ្នាំ២០២៥ (2025 Hehe Culture Global Forum) នៅទីក្រុងថាយចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រកបដោយលទ្ធផលជាផ្លែផ្កា។

    ក្រៅពីការចូលរួម ជាភ្ញៀវកិត្តិយសពិសេស ដើម្បីថ្លែងបើកវេទិកាសុខដុមនីយកម្ម HeHe Cultural Forum ឯកឧត្តមបណ្ឌិត បានធ្វើជាអធិបតីភាពកាត់ខ្សែរបូ នាវាព្យាបាល និងសង្រ្គោះមនុស្សធម៌របស់ មូលនិធិ Peaceland របស់ចិន ដែលនឹងចេញដំណើរការនៅដើមឆ្នាំ២០២៦ ដោយកម្ពុជា នឹងក្លាយជាចំណតទីមួយ ជាប្រវត្តិសាស្រ្តរបស់នាវាពេទ្យព្យាបាល និងសង្រ្គោះនេះ។

    ឯកឧត្តមបណ្ឌិត អនុប្រធានទី២ ព្រឹទ្ធសភា បានជួបពិភាក្សាជាមួយ ថ្នាក់ដឹកនាំសំខាន់ៗនៃខេត្តជឺជាំង និងប្រធានរដ្ឋបាលទំនាក់ទំនងអន្តរជាតិចិន ដែលសម្រេចបាននូវលទ្ធផលគួរជាទីពេញចិត្ត។ ក្នុងនោះមាន៖

    • ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាមកសិក្សានៅខេត្ត ជឺជាំង លើជំនាញបច្ចេកទេស និងការច្នៃម្ហូបអាហារ
    • ការផ្តួចផ្តើមគម្រោង ទីក្រុងមេត្រីភាពរវាងក្រុងថាយចូវ និងស្រុកធានថាយ ជាមួយខេត្ត និងស្រុកកម្ពុជាណាមួយនាពេលខាងមុខ
    • ការបង្កើនចំនួនអ្នកទេសចរណ៍ និងអ្នកវិនិយោគពីខេត្តជឺជាំង មកកម្ពុជាឱ្យបានកាន់តែច្រើន។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត